តំណាងគណបក្សហ៊្វុនស៊ិនប៉ិច លោក ផាន់សិទ្ធធី បានឲ្យដឹងថា ទោះបីជាគ្មានវត្តមាន គណបក្សសង្រ្គាះជាតិ (CNRP) ក៏លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនស្លាប់ដែរ។លោក ផាន់ សិទ្ធធី បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្រោយអវត្តមាន គណបក្សសង្គ្រោះជាតិ នៅរាជបណ្ឌិត្យសភា ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៧ថា “មានវត្តមានរបស់គាត់ ក៏យើងមានលទ្ធិប្រជាធិបតេយ្យ អវត្តមានរបស់គាត់ ក៏លទ្ធិប្រជាធិបតេយ្យនៅតែមាន ត្រង់ថា ប្រជាពលរដ្ឋ ពេញចិត្ត ឬ មិនពេញចិត្តខ្លះ ហ្នឹងជារឿងធម្មតាទេ ព្រោះគ្មានប្រទេសណាមួយ ដែលរៀបចំទៅហើយ ឲ្យពលរដ្ឋ១០០% ពេញចិត្ត និងការដឹកនាំ របស់នរណាម្នាក់នោះទេ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល