លោក សុខ ឥសាន បានឲ្យដឹងថា ក្នុងពេលដែលរដ្ឋសភាបែង ចែកអាសនៈ របស់បក្សនៅទំនេរ ទៅឲ្យគណបក្សនានារួចហើយ

2017-11-21 15:20:00 5292 Views

 អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានឲ្យដឹងថា ក្នុងពេលដែលរដ្ឋសភាបែង ចែកអាសនៈ របស់បក្សនៅទំនេរ ទៅឲ្យគណបក្សនានារួចហើយ នឹងដំណើរការនីតិវិធីរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឡើងវិញ តាមគោលការណ៍នៃច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គ.ជ.ប។ការអះអាងរបស់លោកថា រៀបចំគ.ជ.បឡើងវិញ បន្ទាប់ពីសមាជិករបស់គ.ជ.ប ៣រូបកូតាអតីតគណបក្សសង្រ្គោះជាតិ (CNRP)  បានដាក់ពាក្យលាឈប់ ក្រោយពីបក្សខ្លួនត្រូវបានរំលាយចោល ដោយអំណាចតុលាការកំពូល។លោក សុខ ឥសាន បានថ្លែងក្រោយបញ្ចប់កិច្ចពិភាក្សាតុមូលស្ដីពី ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នារាជបណ្ឌិត្យសភា ក្រោយអវត្តមាន គណបក្សសង្គ្រោះជាតិ នៅរាជបណ្ឌិត្យសភា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ថា “ក្រោយពេលដែលបែងចែកអាសនៈ ទៅគណបក្សនានារួចហើយ បានដំណើរការនីតិវិធី គ.ជ.ប ឡើងវិញតាមគោលការណ៍ច្បាប់ ស្ដីពី ការរៀបចំរៀបចំ និងការប្រព្រឹត្តទៅរបស់គ.ជ.ប”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/Rj73Gp

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា