សារព្រមានធ្ងន់ៗ ដែលនឹងអាចប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ដែលមានកម្មករជិតមួយលាននាក់នេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងណៃពីដោ ប្រទេសភូមា ឬ មីយ៉ាន់ម៉ា។អ្នកស្រី ហ្វេឌើរីកា ម៉ូហ្គែរីនី ដែលជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ដែលមានប្រទេសជាសភាជិកចំនួន ២៨ ប្រទេសនៅសហគមន៍អឺរ៉ុបនេះ បានសង្កត់ធ្ងន់ និងរម្លឹករដ្ឋាភិបាលលោក ហ៊ុន សែន សាជាថ្មីម្ដងទៀត ថាការអនុគ្រោះពន្ធ និងជំនួយផ្សេងៗរបស់សហភាពអឺរ៉ុប គឺធ្វើឡើងក្រោមលក្ខខណ្ឌនៃការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន។
ប្រភព៖RFA