អតីតអ្នកនាំពាក្យ គណបក្សសង្រ្គាះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងឲ្យដឹងថា ការលាលែងរបស់សមាជិក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជាសក្ខីភាពមួយបង្ហាញពីគោលជំហរ ក្នុងនាមជាអាជ្ញាកណ្ដាលពិតប្រាកដ ដើម្បីការពារយុត្តិធម៌ និងការពារសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។យោងតាមហ្វេសប៊ុក របស់លោក យ៉ែម បុញ្ញឫទ្ធិ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ថាបានឲ្យដឹងថា “ការលាលែងរបស់សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិ រៀបចំបោះឆ្នោត ជាសក្ខីភាពមួយបង្ហាញ ពីគោលជំហរ ក្នុងនាមជាអាជ្ញាកណ្ដាល ពិតប្រាកដ ដើម្បីការពារយុត្តិធម៌ និងការពារសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ បានប្រគល់ឲ្យទៅគណបក្ស ដែលលោកពេញចិត្ត ដោយមិនបង្វិលបង្វែរ សន្លឹកឆ្នោតនោះ ទៅឲ្យគណបក្សដទៃ ដែលមិនទទួលបានការគាំទ្រ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល