នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានរំលឹកថា បើលោកដឹងថា មានអ្នកប្រព្រឹត្ត អំពើក្បត់ជាតិ តាំងពីចុងឆ្នាំ២០១៣ គឺមិនបណ្តោយរហូតមក ទល់បច្ចុប្បន្ននេះទេ នឹងចាត់ការ នៅពេលនោះ បាត់ហើយ ហើយក៏អាចបណ្តាល ឲ្យមានសង្រ្គាម កើតឡើងផងដែរ។ព្រឹត្តិការណ៍ដែលបានកើត មានឡើងកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គឺជាព្រឹត្តិការណ៍មួយដែល បានធ្វើឲ្យមានមនុស្ស ៤នាក់ស្លាប់ និងរងបួសជាច្រើននាក់នៅ តាមបណ្តោយផ្លួវវ៉េងស្រេង ក្រោយពីអតីតមេបក្សសង្រ្គោះជាតិគឺ លោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំកម្មករធ្វើ មហាបាតុកម្មជាលក្ខណៈទ្រងទ្រាយធំដើម្បីទាមទារប្រាក់ខែ។ ក្នុងអំឡុងពេលនោះ ក៏មានការចាប់ខ្លួន អ្នកពាក់ព័ន្ធ នឹងសកម្មភាពបាតុកម្ម ជាច្រើននាក់ផងដែរ។ ករណីនេះរាជរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់ថា ធ្វើឡើងក្រោមរូបភាព ជាបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់។
ប្រភព៖សារព័ត៌មានដើមអម្ពិល