លោកនាយករដ្ឋមន្ត្រី បានពន្យល់ពីមូលហេតុនៃរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា ចំពោះមុខកម្មកររោងចក្រជាង១ម៉ឺននាក់ នៅថ្ងៃទី ២២ វិច្ឆិកានេះ។ អមជាមួយហេតុផលមួយចំនួននេះ ប្រមុខរដ្ឋាភិបាល ក៏បានព្រលយសម្តីព្រមានថា «កុំឲ្យមកក្បែរក្នុងតំបន់អាស៊ីញឹកញាប់ពេក» ប្រយ័ត្នត្រូវបានគេចាប់ខ្លួន តាមរយៈក្រុមចារកម្មពីប្រទេសកម្ពុជា។ ការព្រមានរបស់លោក ហ៊ុន សែន ទំនងចង់សំដៅ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្លាប់បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ងើបប្រឆាំងនឹងរដ្ឋាភិបាលវិញ ដោយលោក ចាត់ទុកជាការញុះញង់ឲ្យមាន«អំពើក្បត់ជាតិ»។
ប្រភព៖សារព័ត៌មានថ្មីៗ