លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឲ្យដឹងថា សមាជិក គ.ជ.ប ថ្មី នឹងមានសមាជិកភាព ចេញពីបក្សនយោបាយពីរ និងចេញពីមន្ត្រីសង្គមស៊ីវិលម្នាក់។អនុប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន និងសមាជិក គ.ជ.ប. លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ខាងកូតាគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងពីតំណែង កាលពីដើមសប្តាហ៍នេះ ដោយថា ពួកគេ មិនអាចបន្តក្បត់ឧត្តមគតិ មនសិការ និងជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២២វិច្ឆិកា ក្នុងជំនួបជាមួយកម្មករ បានឲ្យដឹងថា បន្ទាប់ពីសមាជិក គ.ជ.ប ខាងកូតាគណបក្សសង្គ្រោះជាតិ បានលាលែងពីតំណែងនោះ សមាជិកថ្មី ដែលមកពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងសង្គមស៊ីវិលម្នាក់ទៀត នឹងចូលមកជំនួសតំណែងទាំង៣ នៅពេលខាងមុខ។
ប្រភព៖VOD