ការលាលែងពីតំណែងជាសមាជិក គ.ជ.ប ចំនួន ៣ នាក់មកពីគណបក្សសង្គ្រោះជាតិក្រោយពីបក្សប្រឆាំងដែលមានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រស្ទើរពាក់កណ្តាលប្រទេសត្រូវបានរំលាយចោលកាលពីថ្ងៃទី ១៦ ខែនេះមិនបានធ្វើឲ្យជាប់គាំងដល់ដំណើរការក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបែងចែកអាសនៈ និងរៀបចំបញ្ជីតំណាងរាស្ត្រថ្មីមកពីគណបក្សនយោបាយដទៃទៀតនឹងបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័តនាពេលឆាប់ៗខាងមុខនេះទេ។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងកាលពីម្សិលមិញថាការបញ្ជូនបញ្ជីបេក្ខជនតំណាងរាស្ត្រថ្មីទៅរដ្ឋសភានឹងធ្វើឲ្យហើយត្រឹមថ្ងៃសុក្រ។ លោក ពុទ្ធា ជាសមាជិក គ.ជ.ប ស្ថិតនៅក្នុងតំណែងអព្យាក្រឹតចេញពីអង្គការសង្គមស៊ីវិល និងបានការគាំទ្រដោយគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិមិនទាន់អាចបញ្ជាក់ពីជំហររបស់លោកនឹងគាំទ្រដល់បញ្ជីបេក្ខភាពរបស់តំណាងរាស្ត្រថ្មី ឬយ៉ាងណានោះទេ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍