លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំមន្ត្រីនៅតាមក្រសួងស្ថាប័ននានា រៀបចំពិធីបូងសួងនៅខាងមុខប្រាសាទអង្គរវត្តនៅថ្ងៃទី២និង៣ខែធ្នូខាងមុខនេះ ដោយថាដើម្បីសុំឲ្យមានសេចក្តីសុខដល់ប្រទេសជាតិ និង ប្រជាជនកម្ពុជា។
តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅក្នុងពិធីនោះនឹងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភរិយារបស់លោក និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត។ អាជ្ញាធរជាតិអប្សរាឲ្យដឹងទៀតថា ពិធីនេះនឹងមានរាប់បាតព្រះសង្ឃចំនួន៥០០០អង្គ។
ប្រភព៖VOD