លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា ជាធម្មតា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឬក៏អង្គការណាក៏ដោយ...

2017-11-27 11:35:00 5345 Views

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែត នៅសភាជាតិ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ជាធម្មតា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឬក៏អង្គការណាក៏ដោយ ក្រសួងមហាផ្ទៃ មានភារកិច្ចដើម្បីគ្រប់គ្រង ប៉ុន្តែការគ្រប់គ្រង គឺគ្រប់គ្រងតាមច្បាប់ មិនមែនគ្រប់គ្រងតាមបទបញ្ជាទេ។ លោក ស ខេង បញ្ជាក់ថា មិនមែនតែមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជាទេ អង្គការដទៃទៀតក៏ដូចគ្នាដែរ។ សម្តេចបញ្ជាក់ទៀតថា ការគ្រប់គ្រងអង្គការ សមាគមមិនមែនរដ្ឋាភិបាល គឺគ្រប់គ្រងតាមលក្ខន្តិកៈ ដែលបានកម្កល់នៅក្រសួងមហាផ្ទៃ ដូច្នេះមិនអាចជម្រាបបានថា អង្គការនេះ អង្គការនោះបានទេ។ លោក ស ខេង បានថ្លែងថា “ខ្ញុំមិនអាចជម្រាបបានទេ ពីព្រោះយើងត្រូវតែមានហេតុផលច្បាស់លាស់ មិនអាចធ្វើអ្វីមួយ ដោយគ្មានហេតុផលបានទេ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/Ctjhwc


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា