សភាទាំងពីរថ្នាក់របស់កម្ពុជា បានប្រតិកម្មទៅនឹងព្រឹទ្ធសភាអាមេរិក ដែលដាក់ទណ្ឌកម្មកម្ពុជាជុំវិញបញ្ហានយោបាយ និងសិទ្ធិមនុស្ស បន្ទាប់ពីចំណាត់ការថ្មីៗនេះរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន។មួយថ្ងៃក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយចោលនោះ ព្រឹទ្ធសភាអាមេរិក បានចេញសេចក្ដីសម្រេចមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងមក ដោយបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាថា បានរុកគួននយោបាយ និងសិទ្ធិមនុស្ស។
ប្រភព៖VOD