រដ្ឋសភាដែលមានតែឯកបក្សពីខាងគណបក្សប្រជាជនកម្ពុជា បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួនដើម្បីផ្ដល់សុពលភាពឲ្យគណបក្សនយោបាយចំនួន ៣ ដែលទទួលបានជ័យភណ្ឌនៃអាសនៈពីបក្សប្រឆាំងជាផ្លូវការហើយ។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងរងការរិះគន់ដ៏ចម្រូងចម្រាសជុំវិញរឿងអាសនៈនៃរដ្ឋសភានេះ បង្ហាញព្រះទ័យសប្បាយពន់ពេកដែលទ្រង់មានឱកាសអាចវិលទៅអង្គុយធ្វើការនៅក្នុងរដ្ឋសភាឡើងវិញដូចនៅពេលនេះ។អតីតសមាជិកសភារបស់គណបក្សសង្គ្រោះជាតិ បានហៅការទៅទទួលយកកៅអីដែលផ្ដល់អោយដោយការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈអំណាចសាលដីការបស់តុលាការកំពូលនេះថា "ជាក្រុមចោរប្លន់ឆន្ទៈពលរដ្ឋបង្ហាញមុខនៅក្នុងរដ្ឋសភាហើយ"។
ប្រភព៖RFA