ទីប្រឹក្សាសម្ដេចព្រះសង្ឃរាជ ទេព វង្ស និងជាតំណាងព្រះសង្ឃទូទាំងប្រទេស គឺព្រះតេជព្រះគុណ ហោ សុខុន មានថេរដីកាទៅកាន់អ្នកសារព័ត៌មានក្រោយពេលដាក់ពាក្យបណ្ដឹងនៅខាងមុខក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ថា មន្ត្រីនៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងរបស់ព្រះអង្គហើយ។ព្រះតេជព្រះគុណមានថេរដីកាបន្ថែមថា ខាងក្រសួងនឹងចាត់ការលើសំណុំរឿងនេះទៅតាមផ្លូវច្បាប់៖ «លោក ខឹម វាសនា ជាបុគ្គលមួយដែលមានតួនាទីជាប្រធានគណបក្សនយោបាយ។ ដូចគេថា ទៅរវល់អីជាមួយ ខឹម វាសនា អាហ្នឹងឆ្កួតណាស់ ប្រជាពលរដ្ឋភាគច្រើនគេនិយាយអ៊ីចឹង តែបើមនុស្សឆ្កួត ក្រសួងនឹងអាចបើកឲ្យធ្វើប្រធានគណបក្សបានទេ? ហើយបើទោះបីវាឆ្កួតមែន ក៏វាច្បាស់គ្រប់គ្រាន់ដែរ»។
ប្រភព៖RFA