អ្នកកាសែតយល់ឃើញផ្សេងៗគ្នាជុំវិញការគំរាមរបស់លោក ឈាង វុន សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា មកលើអ្នកយកព័ត៌មានឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។ លោក ឈាង វុន បានហៅលោក ហ៊ុល រស្មី ជាអ្នកកាសែតដែលបានតាំងសំណួរអំពីការរិះគន់ថា គណបក្សនយោបាយដែលយកអាសនៈរបស់បក្សប្រឆាំង ហើយអង្គុយធ្វើការនៅក្នុងរដ្ឋសភា គឺជាតំណាងចោរ ថាជាអ្នកកាសែតញុះញង់ និងរំលោភលើរដ្ឋធម្មនុញ្ញ។ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មើលឃើញថា សមាជិកសភាពីខាងបក្សកាន់អំណាចលោក ឈាង វុន មិនមានចេតនាអាក្រក់ណាមួយប្រឆាំងនឹងអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិក នោះទេ។
ប្រភព៖RFA