គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានសម្រេចបែងចែកអាសនៈសភារបស់អតីតគណបក្សប្រឆាំងដែលនៅសេសសល់ ទៅឲ្យគណបក្សកាន់អំណាច ដើម្បីបង្គ្រប់ ១២៣អាសនៈនៅសភាជាតិ បន្ទាប់គណបក្សចំនួន ២បានបដិសេធទទួលយកការបែងចែកនេះ។គ.ជ.ប. បានបែងចែកអាសនៈសភារបស់អតីតគណបក្សសង្គ្រោះជាតិទាំង ៥៥ ទៅឲ្យគណបក្សចំនួន ៥កាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាមានគណបក្សតែ ៣ប៉ុណ្ណោះដែលព្រមទទួលយក ដែលធ្វើឲ្យអាសនៈសភា ១១ទៀត នៅទំនេរ បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បានបដិសេធទទួលយកអាសនៈដែលត្រូវបានបែងចែក។
ប្រភព៖VOD