គណៈបក្សហ្វ៊ុនស៊ិនប៉ិច បានឲ្យដឹងថា តំណាងរាស្ត្រថ្មី ៤៤រូបមកពីគណបក្សចំនួន៣ នឹងស្បថនៅក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃនេះ បន្ទាប់ពីពួកគេបានទទួលយកអាសនៈសភារបស់អតីតបក្សប្រឆាំង។គ.ជ.ប. បានសម្រេចបែងចែកអាសនៈចំនួន ៥៥របស់អតីតគណបក្សសង្គ្រោះជាតិកាលពីសប្ដាហ៍មុន បន្ទាប់ពីបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។យោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប. គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន ១អាសនៈ ប៉ុន្តែ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយកអាសនៈចំនួន ១១ទៀតនោះទេ។
ប្រភព៖VOD