មេដឹកនាំបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានប្ដេជ្ញាថា ព្រះអង្គនឹងមិនរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាលនៅក្នុងសភានោះទេ បន្ទាប់ពីបក្សរបស់ទ្រង់ទទួលបានអាសនៈសភា ដែលត្រូវបានបែងចែកពីអតីតបក្សប្រឆាំង។គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ហើយអាសនៈសភាចំនួន ៥៥របស់បក្សនេះ ត្រូវបាន គ.ជ.ប. សម្រេចបែងចែកទៅគណបក្សផ្សេងទៀត ក្នុងនោះមានទាំងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ។
ប្រភព៖VOD