ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលត្រូវព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចូលខ្លួនបំភ្លឺ នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការនគរបាលជាតិ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ អះអាងថា លោកមិនចូលខ្លួនតាមដីកាបង្គាប់ទេ ដោយសារ លោកមិនជឿជាក់ថា តុលាការក្រោមរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាតុលាការឯករាជ្យ។លោក ឡេង សេងហុង ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៩ វិច្ឆិកា ថា ជនរងគ្រោះ ព្រោះតែតុលាការមិនឯករាជ្យ មិនមែនកើតឡើងតែលើរូបលោកម្នាក់ទេ គឺមានទាំងសកម្មជនដីធ្លី សកម្មជនគណបក្សនយោបាយដែលហ៊ានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម រហូតដល់អ្នកសារព័ត៌មាន។
ប្រភព៖RFA