មន្ត្រីជាន់ខ្ពស់នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្លែងថា កម្ពុជាគ្មានចេតនាស្មោះត្រង់ណាមួយ ដើម្បីជម្រុញទំនាក់ទំនងឲ្យបានល្អ ជាមួយសហរដ្ឋអាមេរិកនោះទេ ខណៈទំនាក់ទំនងមួយចំនួន កំពុងឋិតនៅក្នុងភាពមិនច្បាស់លាស់ ជាពិសេស ការវាយប្រហារ និងចោទសហរដ្ឋអាមេរិក ជាបន្តបន្ទាប់ពីសំណាក់កម្ពុជា ថានៅពីក្រោយការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA នៅព្រឹកថ្ងៃទី២៩វិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិក លោក លោក វីល្លៀម ហៃដ្ត មានប្រសាសន៍ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលអាមេរិក និងកម្ពុជាបច្ចុប្បន្ន គឺកាន់តែល្អក់កករ ខណៈលោក មើលមិនឃើញចេតនាស្មោះត្រង់ណាមួយ ចេញពីរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារស្ថានការណ៍ទាំងនេះ ជាមួយសហរដ្ឋអាមេរិកនោះទេ។
ប្រភព៖VOD