តុលាការកំពូលកាលពីព្រឹកមិញបានជំនុំជម្រះក្ដីរបស់ជនជាប់ចោទពីរនាក់និងជនរងគ្រោះម្នាក់ ពាក់ព័ន្ធការបាញ់ប្រហារនៅសង្កាត់ជ័យជម្នះ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៥។ក្នុងសំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០០៨ សម្រេចផ្តន្ទាទោស ឈ្មោះ ហង្ស វុទ្ធី និង អំ សំខេង ដាក់គុក ១៨ ឆ្នាំ ក្នុងម្នាក់ពីបទ«ប៉ុនប៉ងក្នុងអំពើឃាតកម្ម»។ជនជាប់ចោទ ហេង ពៅ អតីតស្នងការនគរបាលរាជធានីដោយដាក់គុកម្នាក់ ១៨ ឆ្នាំពីបទ «សមគំនិតក្នុងអំពើប៉ុនប៉ងឃាតកម្ម» និងបង្គាប់ឲ្យរួមគ្នាសងទៅជនរងគ្រោះ ៨ រយពាន់ដុល្លារ។
ប្រភព៖ភ្នពេញប៉ុស្ដិ៍