បើតាមបញ្ជីឈ្មោះជាភាសាអង់គ្លេស ចុះកាលពីថ្ងៃទី២៤ វិច្ឆិកា ប៉ុន្តែទើបបែកធ្លាយ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧ ក្រសួងការបរទេស បានបង្ហាញថា ក្រសួង បានសម្រេចលុបលិខិតឆ្លងដែន និងទិដ្ឋាការការទូត របស់ អតីតអ្នកតំណាងរាស្រ្តគណបក្ស (CNRP) ដែលត្រូវបានរំលាយ ដោយសារអំណាចតុលាការកំពូល។ ជាការកត់សំគាល់ ការសម្រេចលុបលិខិតឆ្លងដែន និងទិដ្ឋាការការទូត របស់អតីតអ្នក តំណាងរាស្រ្តខាងលើ បន្ទាប់ពីរដ្ឋសភាជាតិ និងគណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត(គ.ជ.ប) បានសម្រេចឲ្យអាសនៈតំណាងរាស្រ្តថ្មី ទៅគណបក្សហ៊្វុនស៊ិនប៉ិច៤១ បក្សសញ្ជាតិកម្ពុជា២ បក្សអភិវឌ្ឍន៍សេដ្ឋកិច្ច១ និងអាសនៈទំនេរចំនួន១១ បានទៅលើបក្សប្រជាជនកម្ពុជា។
ប្រភព៖សារព័ត៌មានដើមអម្ពីល