លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ភាគីចិននៅតែបន្តប្រកាសគាំទ្រ ចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ការប្រកាសគាំទ្រ របស់ភាគីចិនធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ តុលាការកំពូលបានសម្រេចរំលាយ គណបក្សសង្គ្រោះជាតិ (CNRP) ហើយជាពិសេសនោះ ថ្នាក់ដឹកបក្សដែលមានតួនាទី នៅក្នុងរដ្ឋសភាជាង ១០០នាក់ ក៏ត្រូវផ្អាកសកម្មភាពនយោយបាយ រយៈពេល ៥ឆ្នាំផងដែរ ។ ការរំលាយគណបក្សសង្រ្គោះជាតិនេះ បានធ្វើឲ្យប្រទេសជាមិត្តជាច្រើន បានចេញសេចក្តីថ្លែងការណ៍មិនគាំទ្រ និងមានការព្រួយបារម្ភផងដែរ។
ប្រភព៖សារព័ត៌មានដើមអម្ពីល