អតីតអ្នកនាំពាក្យណបក្សសង្រ្គាះជាតិ (CNRP) លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងថា ច្បាប់តម្រូវចិត្តតាមមហិច្ឆតា របស់គេចង់បាន គឺអាចធ្វើបានក្នុងរយៈពេលមួយដ៏ខ្លី ដើម្បីកែច្នៃបំភ្លៃពីស្មារតីដើម នៃរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ។យោងតាមហ្វេសប៊ុករបស់លោក យ៉ែម បុញ្ញឬទ្ធិ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា “ច្បាប់តម្រូវចិត្តតាមមហិច្ឆតាគេ អាចធ្វើបានក្នុងរយៈពេលមួយដ៏ខ្លី ដើម្បីកែច្នៃបំភ្លៃពីស្មារតីដើម នៃរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ”។លោកបន្តថា សំឡេងភាគច្រើន និងសំឡេងភាគតិច ក្នុងការគិតគូធ្វើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ក៏ដូចជាការអនុម័ត គេតែងតែតម្កល់ផលប្រយោជន៍រួម និងយូរអង្វែង ពុំមែនដើម្បីសម្រាប់មួយគ្រាៗ តាមមហិច្ឆតានោះទេ។
ប្រភព៖សារព័ត៌មានដើមអម្ពីល