លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ដែលអ្នកកាសែតទូទៅ យល់ថាមានភាពងាយស្រួលក្នុងការទាក់ទង និងការសួរព័ត៌មាន បានលាលែងពីសមាជិករដ្ឋសភាហើយ ដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភាវិញ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២0១៧។លោក សុខ ឥសាន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅរសៀលថ្ងៃពុធនេះថា ការផ្លាស់ប្តូរស្ថាប័ន សម្រាប់បំពេញការងារនេះ គឺជាការរៀបចំរបស់គណបក្ស។ អតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលមានវ័យ៧១រូបនេះ បាននិយាយដូច្នេះថា៖«ព្រឹទ្ធសភា និងរដ្ឋសភា មានតួនាទីដូចតែគ្នាទេ។ គ្រាន់តែថា យើងចាស់ទុំហើយ ទៅនុ៎ងទៅ ឯរដ្ឋសភាទុកឲ្យក្មេងៗ បន្តវេនចុះ។ វា ជាការចាត់ចែងរបស់គណបក្ស ហើយទំនងជាគណបក្ស យល់អ៊ីចឹង»។
ប្រភព៖សារព័ត៌មានថ្មីៗ