រដ្ឋសភានឹងអនុម័តទទួលស្គាល់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ចំនួន៣រូបថ្មី នៅថ្ងៃទី៧ ខែធ្នូ ខាងមុខ ដើម្បីជំនួសសមាជិក គ.ជ.បចាស់មកពីគណបក្ស សង្គ្រោះជាតិ ដែលបានលាលែងពីតំណែង ក្រោយរំលាយបក្សប្រឆាំង។ រីឯអ្នកវិភាគ និងអង្គការ សង្គមស៊ីវិល លើកឡើងថា ការតែងតាំងសមាជិកគ.ជ.បថ្មី ក្នុងស្ថានភាពនយោបាយមិនល្អបែបនេះ នឹងនាំឲ្យមានមន្ទិលសង្ស័យអំពីឯករាជ្យភាពរបស់គ.ជ.ប។ស្ថាប័នគ.ជ.បដែលត្រូវតែជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យសម្រាប់ធានាឲ្យការបោះឆ្នោតប្រកប ដោយសេរី និងយុត្តិធម៌នោះ កំពុងតែមានបញ្ហាចម្រូងចម្រាស និងបាត់បង់ទំនុកចិត្តពីមជ្ឈដ្ឋានទូទៅ បន្ទាប់ពីសមាជិកគ.ជ.បថ្មី សុទ្ធតែកើតចេញពីរៀបចំ របស់រដ្ឋសភាដែលក្ដោបក្ដាប់ដោយបក្សកាន់អំណាច។
ប្រភព៖RFA