មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច ប្រកាសថា មន្ត្រីគណបក្សគ្មានការភ័យខ្លាចណាមួយចំពោះការគំរាមបង្កកទ្រព្យសម្បត្តិលើក្រុមគ្រួសាររបស់មន្ត្រីមានអំណាចនៅកម្ពុជាទេ ដោយសារការបង្កកនេះមិនបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ អះអាងថា កម្ពុជាមិនខ្វល់អំពីការបង្កកទ្រព្យសម្បត្តិជនណាម្នាក់ក្នុងទឹកដីរដ្ឋាភិបាលបរទេសនោះទេ ប្រសិនបើការបង្កកនោះធ្វើឡើងស្របតាមផ្លូវច្បាប់ត្រឹមត្រូវ មិនលំអៀងទៅរកបក្សប្រឆាំង៖ «អាហ្នឹងវាត្រូវយកច្បាប់ជាតិ និងអន្តរជាតិមកពិចារណាទៅ។ បើថា គាត់ធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ អាហ្នឹងគ្មានអ្នកណាទៅហាមឃាត់គាត់ទេ។ ប៉ុន្តែបើធ្វើមិនត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិទេ នោះសាមីខ្លួនអាចប្ដឹងតវ៉ាបាន»។
ប្រភព៖RFA