នៅឆ្នាំ២០២០ខាងមុខ កម្ពុជា-កូរ៉េខាងត្បូង បានសន្យរួមគ្នាថា នឹងធ្វើឲ្យកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កើនឡើង ២០០០លានដុល្លារ ។លោក សុខ សុរ័ត្នវឌ្ឍនៈ ជំនួយការលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងក្រោយបញ្ចប់ជំនួប រវាងលោក ហោ ណាំហុង និងលោក គីម វុនជិន (Kim Weon-Jin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចប់អាណត្តិថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ថា “អំពីបញ្ហាវិនិយោគ និងបញ្ហាពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ឆ្នាំ២០១៥ មានទឹកប្រាក់ចំនួន ៦០២លានដុល្លារ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសង្ឃឹមថា នៅឆ្នាំ២០២០ នឹងកើនដល់ ២០០០លានដុល្លារ” ។លោកបន្តថា ចំពោះការវិនិយោគ៣ខែឆ្នាំ២០១៧ មានទឹកប្រាក់ជាង ១៥លានដុល្លារ។
ប្រភព៖សារព័ត៌មានដើមអម្ពិល