តំណាងរាស្ត្រសហរដ្ឋអាមេរិក ព្រមានថា សហរដ្ឋអាមេរិកនឹងសហការជាមួយសហគមន៍អឺរ៉ុប និងជប៉ុន ដើម្បីស្វែងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា តាមរយៈការបិទប្រព័ន្ធអនុគ្រោះពន្ធនាំចេញផលិតផលសំលៀកបំពាក់របស់កម្ពុជា ទៅលក់នៅបរទេស។ការប៉ុនប៉ងដាក់សម្ពាធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន ធ្វើឡើងស្របពេលដែលរដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនក្រុមមន្ត្រីបក្សប្រឆាំង និងធ្វើទុក្ខបុកម្នេញក្រុមសង្គមស៊ីវិល យ៉ាងធ្ងន់ធ្ងរ។តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) បានប្រាប់អាស៊ីសេរី កាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ថា ក្រៅពីការស្វែងរកលទ្ធភាពក្នុងការបិទប្រព័ន្ធអនុគ្រោះពន្ធផ្នែកវាយនភណ្ឌរបស់កម្ពុជា នោះសហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះទេ ប្រសិនបើកម្ពុជា មិនដោះលែងអ្នកទោសនយោបាយ ហើយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតនោះ។
ប្រភព៖RFA