សមាជិកសភាជុំវិញពិភពលោកសរសេរលិខិតចំហទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។លិខិតដែលគាំទ្រដោយសមាជិកសភា ១៥៨រូប មកពីប្រទេសចំនួន ២៣ ដែលសរសេរនៅថ្ងៃទី៤ ខែធ្នូ នេះ ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលសេចក្តីសម្រេចរម្លាយបក្សប្រឆាំង និងចាត់វិធានការជាបន្ទាន់ដើម្បីឲ្យមានការបោះឆ្នោតជាតិមួយ ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ពួកគេបានស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់ការជាបន្ទាន់ ដើម្បីផ្ដល់នីតិសម្បទាទៅឲ្យតំណាងរាស្ត្រជាប់ឆ្នោតទាំង ៥៥រូបរបស់គណបក្សសង្គ្រោះជាតិឡើងវិញ និងលុបចោលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត។
ប្រភព៖RFA