អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងឲ្យដឹងថា ជនបរទេសនៃប្រទេសមួយចំនួន បានព្រួតគ្នារំលោភ លើឯករាជ្យភាពជាតិ និងអធិបតេយ្យជាតិរបស់កម្ពុជា ដោយប្រើគ្រប់មធ្យោបាយ គៀបសង្កត់ និងគំរាមកំហែង មកលើរាជរដ្ឋាភិបាលកម្ពុជា។លោក សុខ ឥសាន បានថ្លែងតាមរយៈប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ថា “ពាក់ព័ន្ធនឹងសភាពការណ៍ផ្ទៃក្នុងរបស់កម្ពុជា ហើយដោយសារតែមានចរិត ពិសពុល ក្នុងការចង់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយសារមានសតិ អារម្មណ៍ច្រណែន និងចង្អៀតចង្អស់ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំ តាមការអុជអាល របស់អតីតមេបក្សប្រឆាំង ជនបរទេសនៃប្រទេសមួយចំនួន បានព្រួតគ្នា រំលោភលើឯករាជ្យភាពជាតិ និងអធិបតេយ្យជាតិកម្ពុជា ប្រើគ្រប់មធ្យោបាយគៀបសង្កត់ និងគំរាមកំហែង មកលើរាជរដ្ឋាភិបាលកម្ពុជា”។
ប្រភព៖សារព័ត៌មានដើមអម្ពិល