គណបក្សកាន់អំណាចចោទប្រកាន់ប្រទេសមួយចំនួនថា បានព្រួតគ្នារំលោភលើឯករាជភាព និងអធិបតេយ្យភាពជាតិកម្ពុជា រឿងទាមទារឲ្យដោះលែងលោក កឹម សុខា និងទម្លាក់ចោលការរំលាយគណបក្សសង្គ្រោះជាតិ។ រីឯអ្នកវិភាគយល់ថា យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងច្បាប់អន្តរជាតិ គឺប្រទេសទាំងនោះមានកាតព្វកិច្ចជំរុញឲ្យកម្ពុជា គោរពសិទ្ធិមនុស្ស និងដើរតាមលទ្ធិប្រជាធិបតេយ្យ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបន្តប្រឹងប្រែងថ្លែងរិះគន់ត្រឡប់ទៅបណ្ដាប្រទេសលោកសេរីវិញរាល់ថ្ងៃ ដើម្បីការពាររដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សរបស់លោកក្រោយពីមានការថ្កោលទោសធ្ងន់ៗ និងព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ប្រសិនបើលោក ហ៊ុន សែន មិនកែប្រែស្ថានការណ៍នយោបាយឲ្យល្អ និងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យទេនោះ។
ប្រភព៖RFA