លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧ បានចុះហត្ថលេខាបង្កើតក្រុមការងារស្រាវជ្រាវផ្ដល់យោបល់ផ្នែកអភិបាលកិច្ចសន្តិសុខតែងតាំងមន្ត្រីជាន់ខ្ពស់ចំនួន ៩ រូបនៅក្នុងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារស្រាវជ្រាវផ្ដល់យោបល់ផ្នែកអភិបាលកិច្ចសន្តិសុខក្នុង និងក្រៅប្រទេស។ នេះយោងតាមសៀវភៅរាជកិច្ចផ្សាយចេញពីទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៧។យោងតាមសេចក្ដីសម្រេចនៃរាជរដ្ឋាភិបាលកម្ពុជាដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ក្រុមការងារនេះមានភារកិច្ច សិក្សាស្រាវជ្រាវ និងផ្ដល់យោបល់ផ្នែកអភិបាលកិច្ច សន្តិសុខផ្ទៃក្នុងប្រទេស ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងស្រុក និងនៅបរទេស ដើម្បីផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងរៀបចំអនុសាសន៍ស្ដីពីវិធានការចាំបាច់ និងគោលនយោបាយការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទ្រព្យសម្បតិសាធារណៈ និងគម្រោងអភិវឌ្ឍន៍ជាតិសំខាន់ៗ»។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍