លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាប្រកាសទទួលយកប្រជាពលរដ្ឋខ្មែរ ដែលមានទោស នៅសហរដ្ឋអាមេរិក ត្រឡប់មកកាន់កម្ពុជាវិញ

2017-12-06 15:15:00 5576 Views

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាប្រកាសទទួលយកប្រជាពលរដ្ឋខ្មែរ ដែលមានទោស នៅសហរដ្ឋអាមេរិក ត្រឡប់មកកាន់កម្ពុជាវិញ ។ពលរដ្ឋខ្មែរដែលភៀសខ្លួន ក្នុងសម័យសង្រ្គាមទៅអាមេរិក បច្ចុប្បន្នពុំទាន់បានចូលសញ្ជាតិអាមេរិក និងកំពុងរស់នៅអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយអនុឡោម តាមអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានចុះហត្ថលេខា តាំងពីឆ្នាំ២០០២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់អូរឌឹម នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទន្ទឹមនឹងកម្ពុជាបញ្ជូននិស្សិត ទៅបន្តការសិក្សានៅក្រៅប្រទេស កាន់តែច្រើន កម្ពុជាក៏មានរឿងអកុសល ប៉ុន្តែកម្ពុជា នៅតែដោះស្រាយបញ្ហាទាំងនោះ គឺត្រូវតែទទួលយកជនជាតិខ្មែរពីអាមេរិក ។លោកថា  ពលរដ្ឋខ្មែរចំនួន ៦០០នាក់ហើយ ដែលត្រូវបានអាមេរិក បញ្ជូនត្រឡប់មកកម្ពុជាវិញ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/ecEYvN


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា