លោក Francois Croquette ឯកអគ្គរដ្ឋទូត ទទួលបន្ទុកសិទ្ធិមនុស្ស នៃក្រសួងការបរទេសបារាំង ចង់ឲ្យកិច្ចសន្ទនា រវាងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច (CPP) និងអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលតុលាការបានរំលាយ កាលពីពេលថ្មីៗនេះ ដើម្បីឲ្យស្ថានការណ៍នយោបាយ មានភាពល្អប្រសើរឡើងវិញ។ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចជំនួបរវាងលោក និងលោក Francois Croquette នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ថា “ការបិទគណបក្សនយោបាយគាត់(បារាំង) សុំឲ្យមានបន្ដ ចង់ឲ្យមានកិច្ចសន្ទនា រវាងគណបក្សកាន់អំណាច ជាមួយគណបក្សប្រឆាំង”។
ប្រភព៖សារព័ត៌មានដើមអម្ពិល