ទោះបីជាមានការ ថ្កោលទោស ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាមេកងទ័ព និងទាហាននាពេលកន្លងមកយ៉ាងណាក្តី ដែលលោក សម រង្ស៊ី ស្នើឲ្យទាហានបង្វែ កាណុង មករាជរដ្ឋាភិបាលស្របច្បាប់ កាលពីអំឡុងឆ្នាំ២០១១ មកក៏ដោយ ប៉ុន្តែកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលជាប់ឈ្មោះជាជនក្បត់ជាតិ និងមានជាប់ បណ្តឹងជាច្រើនករណី នៅតែបន្ត ឲ្យកងទ័ពប៉ះបោរប្រឆាំង រាជរដ្ឋាភិបាលទៀត។លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាច់ច្បាប់សម្ងំ នៅក្រៅប្រទេស បានចេញមក អុចអាលជាថ្មីកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ដោយឲ្យកងទ័ពបញ្ឈប់ការគាំទ្រលោក ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥។ ក្នុងនោះកងពលតូចថ្មើរជើងលេខ៧០ បានប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ។
ប្រភព៖សារព័ត៌មានដើមអម្ពិល