លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អតីតថ្នាក់ដឹកនាំ គណបក្សសង្រ្តោះជាតិ (CNRP) សុទ្ធតែជាអ្នកបង្កើតសង្រ្គាម ព្រោះមានមូលហេតុច្បាស់លាស់ ទើបឈានទៅដល់ការ រំលាយគណបក្ស សង្រ្គោះជាតិតែម្តង ។ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ លោកបានមានប្រសាសន៍ថា “សូមផ្តាំឲ្យបានជ្រាបថា នេះហើយដែលខ្ញុំតែងតែនិយាយថា នៅកម្ពុជានឹងមានសង្រ្គាម ឲ្យវាកាន់តែច្បាស់ហើយ អ្វីដែលយើងបានចាត់វិធានការណ៍ កន្លងទៅដើម្បីបញ្ជៀសសង្រ្គាម ព្រោះមនុស្សអស់នេះ គឺជាមនុស្សបង្កើត សង្គ្រាមផ្ទាល់តែម្តង ។
ប្រភព៖សារព័ត៌មានដើមអម្ពិល