គណបក្សប្រជាជនកម្ពុជា អំពាវនាវសូមឲ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញ ពីផែនការដាក់សម្ពាធមកលើមន្ត្រីរដ្ឋាភិបាល តាមរយៈការបិទទិដ្ឋាការ ឬវីសាចូលទឹកដីអាមេរិកនេះ។ អ្នកវិភាគនយោបាយ យល់ឃើញថា ទណ្ឌកម្មដែលប្រទេសមហាអំណាចផ្នែកសព្វាវុធ កំពុងផ្ដួចផ្ដើមនេះ គឺជាសញ្ញាល្អ សម្រាប់សង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។អ្នកនាំពាក្យគណបក្សកាន់អំណាច ក្នុងនាមផ្ទាល់ខ្លួនយល់ឃើញថា ការសម្រេចចិត្តបិទទ្វារ និងការដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា និងសាច់ញាតិនេះ គឺហាក់ដូចជាកំពុងដើរផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅវិញទេ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅពេលនេះ គឺហាក់មានស្តង់ដារពីរ ផ្ទុយពីគោលនយោបាយ របស់លោក ដូណាល ត្រាំ (Donald Trump)។
ប្រភព៖RFA