សារព័ត៌មាន Asian Correspondent រាយការណ៍ថា មេដឹកនាំផ្ដាច់ការពីររូបនៅអាស៊ីអាគ្នេយ៍ ដែលល្បីឈ្មោះខាងរំលោភបំពានសិទ្ធិមនុស្ស តាមរយៈការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងបំផ្លាញប្រជាធិបតេយ្យ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់សន្តិភាពខុងជឺ សម្រាប់ឆ្នាំ២០១៧។ការប្រកាសជ្រើសរើសលោក ហ៊ុន សែន ជាបេក្ខភាពម្នាក់សម្រាប់ទទួលបានពានរង្វាន់សន្តិភាព ខុងជឺុះដ៏ចម្រូងចម្រាសរបស់ប្រទេសចិនឆ្នាំ២០១៧នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាល របស់លោកកំពុងទទួលរងនូវការរិះគន់ និងថ្កោលទោសឥតស្រាកស្រាន្តពីគ្រប់ទិសទី ក្រោយពីបានធ្វើយុទ្ធនាការរម្លាយគណបក្សប្រឆាំងបានសម្រេច និងគាស់រម្លើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបង្កើនការធ្វើទុក្ខបុកម្នេញ មកលើក្រុមសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
ប្រភព៖RFA