លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឲ្យប្រពលរដ្ឋកម្ពុជាថា កុំឲ្យប្រថុយគ្រោះ ថ្នាក់ទៅនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកថ្លែងបញ្ជាក់ជំហរត្រៀមទទួលយកពលរដ្ឋ ខ្មែរ ដែលជាប់ទោសពីអាមេរិកមកកម្ពុជាវិញ។នៅក្នុងពិធីជួបកម្មករកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា លោកកំពុងតែពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី ទទួលយក ពលរដ្ឋកម្ពុជាដែលជាប់ទោសនៅអាមេរិកឲ្យមកស្រុកកំណើតវិញ។ក្នុងឱកាសនោះលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការទៅរស់នៅសហរដ្ឋអាមេរិក។លោកថ្លែងថា៖« សុំផ្តាំទៅបងប្អូនទៅនៅអាមេរិក ហើយបងប្អូនដែលមិនទាន់ ទៅសុំកុំប្រថុយប្រថានដំណើរដ៏ក្រោះថ្នាក់ទៅនៅអាមេរិក»
ប្រភព៖VOD