អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា កន្លងមក ក៏ដូចជាពេលបច្ចបុប្បន្ន មានមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ (CNRP) មួយចំនួន បានតាំងខ្លួនធ្វើជា មេត្រួតត្រាពិភពលោក ធ្វើអ្វីតាមតែចិត្ត ជាពិសេសបានដើរបង្ករភាពវិកវរ ពេញសកលលោក ហើយបែរជានិយាយថា ធ្វើដើម្បីសន្តិភាពទៅវិញ ។លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី៨ ធ្នូនេះថា អតីតមេបក្សប្រឆាំង ទណ្ឌិត សម រង្សី នៅពេលដែលខ្លួន ប្រព្រឹត្តបទល្មើសផ្ទួនៗ ហើយនៅប្រកែក យកឈ្នះលើច្បាប់ទៀត ។ ទាំងមេទាំងកូន សុទ្ធតែពួកបំពានច្បាប់ ហើយមិនទទួលស្គាល់ការពិត នូវទង្វើទុច្ចរិតរបស់ខ្លួន ។
ប្រភព៖សារព័ត៌មានដើមអម្ពិល