លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនបញ្ចេញប្រតិកម្មអ្វីឲ្យធ្ងន់ធ្ងរ ទៅនឹងសហរដ្ឋអាមេរិកនោះទេ ចំពោះការរឹតបន្តឹងទិដ្ឋាការ មកលើមន្ត្រីកម្ពុជាមួយចំនួន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យល់ថា ការរឹតបន្តឹងនេះ គឺជាសិទ្ធិរបស់សហរដ្ឋអាមេរិក ដោយមិនអាចហាមឃាត់បាន។លោក ស ខេង ត្រូវបានក្រុមអ្នកកាសែតតាមសួរពីបញ្ហាខាងលើ ក្រោយចាកចេញពីកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២0១៧នេះ។ លោក ស ខេង ឆ្លើយយ៉ាងខ្លីថា៖«រឿងហ្នឹង គឺជាសិទ្ធិរបស់សហរដ្ឋអាមេរិក។ឲ្យធ្វើម៉េច?»។លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានហៅសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការរឹតបណ្តឹងទិដ្ឋាការនេះ ថាជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាដោយអយុត្តិធម៌។
ប្រភព៖សារព័ត៌មានថ្មីៗ