មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រតិកម្មចំពោះក្រុមបាតុករនៅក្រៅប្រទេសដែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ថាជារឿងរំលោភលទ្ធិប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ការបញ្ចេញប្រតិកម្មនេះ នៅស្របពេលចលនាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា នៅក្រៅប្រទេសបានកើតមានផុសផុល ក្រោយពីចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សប្រឆាំងដែលពួកបាតុករទាមទារឲ្យលោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា និង ត្រូវឲ្យមានវត្តមានបក្សប្រឆាំងដ៏ធំជាងគេឡើងវិញសម្រាប់ចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុក ថាជាសកម្មភាពរំលោភនីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា។
ប្រភព៖RFA