ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យគោរពច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែធ្នូ ឱ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាល ដែលមិនទាន់បានបំពេញលក្ខខណ្ឌស្របតាមមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើមកក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមួយច្បាប់មិនឱ្យហួសពីដំណាច់ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខឡើយ។សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ប្រសិនបើសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលហ៊ានបំពាននឹងបទបញ្ជនេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
ប្រភព៖RFA