សកម្មជនសិទ្ធិមនុស្សព្រមានថា ប្រសិនបើរបបរបស់លោក ហ៊ុន សែន មិនងាកមករកការដោះស្រាយវិបត្តិស្ថានការនយោបាយបច្ចុប្បន្ន អោយវិលមកភាពប្រក្រតីវិញទេ នោះចលនាមហាជនមួយ អាចនឹងមានការផ្ទុះឡើងដើម្បីតតាំងជាមួយរដ្ឋាភិបាលមិនខាន។ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហរថា យោធាបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ក្នុងការឆ្លើយតបជាមួយការបះបោរនេះ។ក្រុមអ្នកឃ្លាំមើលព្រមានថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផ្ដាច់មុខ របស់លោក ហ៊ុន សែន តែម្នាក់នោះទេ ហើយថា ពលរដ្ឋខ្មែរទូទៅនឹងមិនសុខចិត្តរស់នៅក្រោមការកៀបសង្កត់ តាមទំនើងចិត្ត នៃរបបដឹកនាំសព្វថ្ងៃនោះឡើយ។
ប្រភព៖RFA