គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម GDP) អះអាងថាខ្លួននឹងដាក់តំណាងឈរឈ្មោះទូទាំងប្រទេស ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ក្រោយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងត្រូវបានរំលាយ។ នេះបើយោងតាមបណ្តាញសង្គមTweeter របស់លោកយ៉ង សាំងកុមារ កាលពីម្សិលមិញ។
ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ នៅពេលដែលលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងជាសហស្ថាបនិកនៃគណបក្ស GDP បានជួបប្រជុំជាមួយគណៈកម្មាធិការនាយកនៃគណបក្ស ដើម្បីផ្តោតលើការអនុម័តគោលនយោបាយសម្រាប់ការប្រកួតប្រជែងនៅឆ្នាំ២០១៨នេះ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍