លោក ឌឹម សុវណ្ណរុំ សមាជិកគ.ជ.ប.ថ្មីបានអះអាងថា លោកនឹងលាលែង ពីតួនាទីចំនួនបី តែមិនបោះបង់ចោល ការបង្ហាត់ ជំនាញសារព័ត៌មាននោះទេ ។ទោះបី ជាដំណឹងក្រៅផ្លូវការ ក្នុងការក្លាយជាអ្នកនាំពាក្យ គ.ជ.ប. ថ្មីយ៉ាងណាក្តី លោក ឌឹម សុវណ្ណរុំ អតីតអ្នកនំាពាក្យ នៅសាលាក្តីខ្មែរ ក្រហម ដែលត្រូវបាន អគ្គលេខាធិការ ដ្ឋានរដ្ឋសភា សម្រេចជ្រើសរើស ជា បេក្ខជនសមាជិក គ.ជ.ប.ជំនួសសមាជិកគ.ជ.ប ចាស់ ដែលបានលាលែង តំណែងថា បានឲ្យដឹងថា ប្រសិនបើមានការជ្រើសរើសឯកភាពថ្នាក់ ដឹកនាំគ.ជ.ប. លោកនឹងទទួលតួនាទីនេះ។ លោក ឌឹម សុវណ្ណរុំ បានឲ្យដឹងថា បើនិយាយពីផ្លូវច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានចែងថា គ.ជ.ប មានសិទ្ធិ និងកាតព្វកិច្ច តែងតាំង អ្នកនំាពាក្យមួយរូប ឬពីររូប ។
ប្រភព៖សារព័ត៌មានដើមអម្ពិល