លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ នឹងនៅតែប្រព្រឹត្តិទៅតាមការគ្រោងទុក បើទោះបីគ្មានការទទួលស្គាល់ពីតំណាងអង្គការសហប្រជាជាតិក៏ដោយ។លោក ហ៊ុន សែន ថ្លែងក្នុងពិធីជួបកម្មករនៅរាជធានីភ្នំពេញនាថ្ងៃទី១៣ខែធ្នូនេះថា ដំណើរការបោះឆ្នោតនឹងដំណើរការទៅតាមការគ្រោងទុក តាមឆន្ទៈរបស់ពលរដ្ឋខ្មែរចង់បាន គឺលទ្ធិប្រជាធិបតេយ្យ។លោកថា៖ «ពេលនេះ គឺជាពេលដែលយើងត្រូវខិតខំក្ដាប់ឱកាសនេះឲ្យបាន ដើម្បីបន្តជំហានទៅមុខ ជំហានដែលប្រជាជនយើងត្រូវការលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស និងមិនក្លាយទៅជាចំណាប់ខ្លាំងរបស់អ្នកណាមួយទេ។ គ្មានការចូលរួមរបស់អ្នក ការបោះឆ្នោតក៏នៅតែធ្វើ សុំផ្តាំទៅឲ្យហើយ ហើយក៏ត្រូវតែយល់ឲ្យច្បាស់ពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា សភាមានអាណត្តិ៥ឆ្នាំ។ សភាមិនអាចរំលាយមុនអាណត្តិបានទេ»។
ប្រភព៖VOD