នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោក គី ឫទ្ធី ចៅក្រម ស៊ើបសួរសាលា ដំបូងរាជធានី ភ្នំពេញ នឹងបន្តសួរចម្លើយបន្ថែម ជនត្រូវចោទ កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រពាំងផ្លុង នៃ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធអំពើក្បត់ជាតិ ។ថ្មីៗនេះទាំង សាលាឧទ្ធរណ៍ និង តុលាការកំពូល សម្រេចទាត់ចោលបណ្តឹង របស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹង ប្រឆាំងនឹងដីកា សម្រេចឃុំខ្លួនលោក កឹម សុខា ដោយស្ថាប័ន តុលាការ អះអាងថា ការ សម្រេចឃុំខ្លួនលោក កឹម សុខា ជារឿង ត្រឹមត្រូវតាមផ្លូវច្បាប់ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល