លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា មានទុនគ្រប់គ្រាន់សម្រាប់រៀបចំ ដំណើរការការបោះឆ្នោត ថ្នាក់ជាតិឆ្នាំ២០១៨ ខាងមុខ បើទោះបីសហគមន៍អឺរ៉ុប(EU) បានកាត់ផ្ដាច់ជំនួយពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដោយ ។ ព្រមជាមួយគ្នានេះ គ.ជ.ប ជាស្ថាប័នក្នុងការរៀបចំ ការបោះឆ្នោតនោះ បានលើកឡើងថា គ.ជ.ប បាននិងកំពុងប្រើប្រាស់ថវិកាជាតិ ក្នុងការរៀបចំបោះឆ្នោតផងដែរ។ការប្រកាសផ្តាចជំនួយ របស់សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដែលជាម្ចាស់ជំនួយដ៏ធំក្នុងការរៀបចំការបោះឆ្នោតនេះ ធ្វើក្រោយពីសហរដ្ឋអាមេរិក កាលពីប៉ុន្មានខែមុន បានអះអាងថា នឹងផ្តាចជំនួយមកកាន់ គ.ជ.ប ប្រសិនបើមិនអនុញ្ញាត ឲ្យអតីតគណបក្សសង្រ្គោះជាតិ ចូលរួមបោះឆ្នោតនាពេលខាងមុខ ហើយបើទោះបីជារៀបចំ ការបោះឆ្នោតលទ្ធផលចេញមក ក៏មិនត្រឹមត្រូវ និងយុត្តិធម៌ដែរ។
ប្រភព៖សារព័ត៌មានដើមអម្ពិល