លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងទៅកាន់កម្លាំងនគរបាលឲ្យជួយពង្រឹង និងពង្រីកកម្លាំងប្រជាការពារឲ្យចូលរួមជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលទូទាំងប្រទេសក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពនយោបាយ ខណៈពេលដែលសហគមន៍យល់ថាជាការដាក់សម្ពាធ និងគំរាមកំហែងទៅលើក្រុមសកម្មជនដីធ្លី បរិស្ថាន និងសិទ្ធិមនុស្ស។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើឡើងក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពនៅក្នុងសន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេសលើកទី ២ និងការអនុវត្តការងារនគរបាល និងសហគមន៍នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៧។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍